Monday, March 21, 2011

ព្រះ​កន្លោង

ព្រះ​​កន្លោង គឺ​ម្តាយ​ឪពុក​របស់​កូន ព្រះ​កន្លោង​មាន​គុណ​ធ្ងន់​ណាស់​ ជ្រាល​ជ្រៅ​ណាស់​ ធំ​ធេង​ណាស់​ ខ្ពស់​ណាស់​ ចំពោះ​​កូន​​ទាំង​​អស់​​ព្រោះ​​លោក​៖

  • លោក​មាន​គោល​ធម៌​៥យ៉ាង

- រក្សារគភ៌រហូតដល់ឆ្លងទន្លេ ហើយចិញ្ចឹម និងថែទាំកូនឱ្យល្អ
- អប់រំទូន្មានប្រៀនប្រដៅកូនឱ្យលុះឱ្យគន្លងធម៌ ឱ្យកូនរៀនសូត្រយកចំណេះដឹង
- ផ្សាយព្រហ្មវិហារធម៌ដល់កូន
- ទុកដាក់កូនឱ្យមានគូស្រករដោយប្រពៃ
- ចែកទ្រព្យឱ្យកូនក្នុងកាលដ៏សមគួរ ។
  • លោកជាអ្នកមានឧបកាគុណចំពោះកូន

ព្រហ្មាៈ អ្នកផ្សាយព្រហ្មវិហារធម៌ចំពោះកូន
បុព្វទេវតាៈ អ្នករក្សាថែទាំកូនមុនទេវតាទាំងឡាយ
បុព្វាចារ្យៈ អ្នកបង្រៀន និងអប់រំកូនមុនគ្រូទាំងឡាយ
អាហុនេយ្យាៈ អ្នកគួរទទួលគ្រឿងបូជាពីកូន ។

No comments:

Post a Comment