១. ទទួល​ស្គាល់​នូវ​តម្រូវការ​( need recognition)
មាន​ន័យ​ថា​ត្រូវ​ស្គាល់​ច្បាស់​អ្វី​ជា​បញ្ហា​ប្រឈម​ និង​ហេតុផល​ដែល​នាំ​ឲ្យ​មាន​បញ្ហា។ ឧទាហរណ៍​ថា​អ្នក​ត្រូវ​ការ​សម្រេច​ចិត្ត​ទិញ​កុំព្យូទ័រ​មួយ​គ្រឿង ដូច្នេះ​អ្នក​ត្រូវ​រក​មូលហេតុ​ដែល​នាំ​ឲ្យ​មាន​តម្រូវ​ការ​កុំព្យូទ័រ។ នៅ​ពេល​ដឹង​ពី​មូលហេតុ​ហើយ ងាយ​ស្រួល​ក្នុង​ការ​សម្រេច​ចិត្ត​ទិញ​ ដើម្បី​ឲ្យ​សមស្រប​ទៅ​នឹង​តម្រូវ​ការ។
២. ស្វែង​រក​ព័ត៌មាន​(search information)
បន្ទាប់​ពី​កំណត់​នូវ​បញ្ហា​ហើយ ត្រូវ​ស្វែងរក​ព័ត៌មាន​ក៏​ដូច​ជា​ដំណោះស្រាយ​ដែរ។ អ្នក​អាច​ស្វែង​រក​ព័ត៌មាន​តាម​ប្រភព​ជា​ច្រើន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។ ឧទាហរណ៍​បន្ទាប់​ពី​ដឹង​ខ្លួន​ថា​ចង់​ទិញ​កុំព្យូទ័រ​ហើយ អ្នក​ត្រូវ​ស្វែង​រក​ព័ត៌មាន​ដែល​ទាក់ទង​ទៅ​នឹង​កុំព្យូទ័រ​ តាម​រយៈ​សួរ​អ្នក​ដទៃ​ដែល​ធ្លាប់​ប្រើប្រាស់​កុំព្យូទ័រ មើល​ទស្សនាវដ្ដី​បច្ចេកវិទ្យា សួរ​អ្នក​ជំនាញ​ ឬ​វិធីសាស្ត្រ​ផ្សេង​ជា​ច្រើន​ទៀត។
៣. វាយតម្លៃ​ជម្រើស(evaluation of alternative)
ក្រោយ​ពី​ប្រមូល​ព័ត៌មាន​បាន​ហើយ ត្រូវ​ចេះ​វាយ​តម្លៃ​រាល់​ជម្រើស​ ដោយ​កំណត់​នូវ​ចំណុច​វិជ្ជមាន​និង​អវិជ្ជមាន​របស់​ជម្រើស​និមួយៗ។ ស្រប​នឹង​ឧទាហរណ៍​ខាង​លើ អ្នក​ត្រូវ​យក​កុំព្យូទ័រ​ឲ្យ​បាន​ច្រើន​ម៉ាក​ ហើយ​ញែក​ពី​គុណសម្បត្តិ​និង​គុណវិបត្តិ​របស់​វា។
៤. សម្រេច​ចិត្ត( decision making)
នៅ​ពេល​ដែល​ដឹង​ពី​គុណ​សម្បត្តិ​និង​គុណ​វិបត្តិ​របស់​ជម្រើស​និមួយៗ​ហើយ នេះ​ជា​ដំណាក់​កាល​ដែល​ត្រូវ​សម្រេច​ចិត្ត​យក​ជម្រើស​មួយ​ដែល​ល្អ​បំផុត និង​ ស្រប​ទៅ​នឹង​អ្វី​ដែល​អ្នក​ចង់​បាន។
ទន្ទឹម​គ្នា​នេះ​ដែរ នៅ​ពេល​ដឹង​ពី​សមត្ថភាព​របស់​ម៉ាក​កុំព្យូទ័រ​និមួយៗ​ហើយ អ្នក​ត្រូវ​សម្រេច​ចិត្ត​ទិញ​ម៉ាក​កុំព្យូទ័រ​មួយ​ ដែល​មាន​គុណភាព​ល្អ​បំផុត​និង​សមស្រប​បំផុត​សម្រាប់​តម្រូវ​ការ​របស់​អ្នក។
៥. ក្រោយ​ពេល​សម្រេច​ចិត្ត​(post decision making)
បន្ទាប់​ពី​សម្រេច​ចិត្ត​ហើយ ត្រូវ​អង្កេត​មើល​ជម្រើស​ដែល​អ្នក​បាន​អនុវត្ត​ ថា​អ្វី​ជា​គុណវិបត្តិ​និង​គុណសម្បត្តិ​ ទុក​ជា​បទពិសោធន៍​សម្រាប់​ការ​សម្រេច​ចិត្ត​លើក​ក្រោយ​កុំ​ឲ្យ​មាន​ការ​ខុសឆ្គង។