នៅថ្ងៃទី២៦និងថ្ងៃទី២៧ ខែមិនាឆ្នាំ២០១១ នៅក្នុងខេត្តព្រៃវែង បានរៀបចំការតាំងពិព័រណ៏យុវជនលើកទី១០ និងរៀបចំ ការបណ្តុះបណ្តាលដល់យុវជនដើម្បី ធ្វើការប្រកួតប្រជែង សមត្ថភាព។ការតាំងពិព័រណ៏យុវជនរៀបចំឡើងដោយ ក្រុមប្រឹក្សាយុវជនកម្ពុជា (YCC), វិទ្យាស្ថានសាធារណៈរដ្ឋអន្តរជាតិ (IRI), វិទ្យាស្ថានក្រុងអង្គរ ផ្តល់មូលនិធិដោយ ទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីការអភិវឌ្ឍ (USAID) សហការណ៏ឧបត្ថម្ភដោយ ក្រុមហ៊ុន HELLO ។
ក្នុងនោះមានវគ្គបណ្តុះបណ្តាល និងការប្រកួត ប្រជែងមានដូចជា ៖
ក្នុងនោះមានវគ្គបណ្តុះបណ្តាល និងការប្រកួត ប្រជែងមានដូចជា ៖
- ការជជែកដេញដោល
- ការសំដែងមតិយុវជន
- ការចូលរួមរបស់យុវជនក្នុងដំណើការឃុំ-សង្កាត់
- យុវជនវៃឆ្លាតខេត្តព្រៃវែង
- យុវជន និងប្រព័ន្ធបច្ចេកវិទ្យា
- អាហារូបករណ៏ និងឱកាសការងារ
- ការជ្រើសរើសតំណាងយុវជនប្រចាំឃុំ
- ការស្ទង់មតិយុវជន
ក្នុងការបណ្តុះបណ្តាលនោះមានយុវជនជាច្រើនបានចូលរួមក្នុងការបណ្តុះបណ្តាល និងប្រកួត ប្រជែងសមត្ថភាព។ ការបណ្តុះបណ្តាលទាំងអស់នោះធ្វើអោយយុវជនមានសេចក្តីក្លាហាន និងទទួលបាននូវចំនេះដឹងជាច្រើនពីការបណ្តុះបណ្តាល។
យុវជនជាច្រើនបានស្ម័គ្រចិត្តចូលរួមបញ្ចេញមតិយោបល់ នៅក្នុងការអភិវឌ្ឍសហគមន៏ ក៏ដូចជា ប្រទេសជាតិ។ ក្នុងការតាំងពិព័រណ៏យុវជនមានការដាក់តាំងបង្ហាញនូវផលិតផល ក៏ដូចជា សំភារៈ ប្រើប្រាស់ វត្ថុអនុស្សាវរីយ៏ដែលជាស្នាដៃច្នៃប្រឌិតរបស់យុវជន យុវនារីនៅក្នុងខេត្តព្រៃវែង។
នៅពេលរាត្រីដ៏សែនមនោរម្យមានការប្រគុំតន្ត្រី ការសំដែងរឿងអប់រំខ្លីៗដែលសំដែង ដោយ ក្រុមយុវជនស្ម័គ្រចិត្ត ការឆ្លើយសំនួរយករង្វាន់ និងការចាប់រង្វាន់ផងដែរ។
នៅពេលរាត្រីដ៏សែនមនោរម្យមានការប្រគុំតន្ត្រី ការសំដែងរឿងអប់រំខ្លីៗដែលសំដែង ដោយ ក្រុមយុវជនស្ម័គ្រចិត្ត ការឆ្លើយសំនួរយករង្វាន់ និងការចាប់រង្វាន់ផងដែរ។
ការតាំងពិព័រណ៏យុវជនលើកទី១០ នេះពិតជាអស្ចារ្យមែន បើប្រៀបធៀបទៅនឹងការតាំង ពិព័រណ៏យុវជនឆ្នាំ២០០៨ ហើយក៏មានការចូលរួមពីយុវជនយ៉ាងច្រើនកុះករដែលធ្វើអោយការ តាំពិព័រណ៏កាន់តែមានភាពសប្បាយរីករាយ។ យុវជនបានទទួលនូវចំនេះដឹងជាច្រើនពីការបណ្តុះ បណ្តាល ហើយអាចយកចំនេះដឹងទាំងអស់នោះប្រើប្រាស់ ថែមទាំងអាចចែករំលែកនូវចំនេះដឹង ទាំងអស់នោះទៅដល់យុវជន ។
យុវជនទាំងអស់ត្រូវចូលរួមក្នុងសកម្មភាពសង្គមអោយបានច្រើនដើម្បីជាទុនក្នុងការអភិវឌ្ឍ សហគមន៏ ក៏ដូចជាប្រទេសជាតិរបស់ពួកយើងដែរ៕
យុវជនទាំងអស់ត្រូវជៀសឲឆ្ងាយពីគ្រឿងញៀន!!!!!!!
No comments:
Post a Comment